អដ្ឋកថា អសិពន្ធកបុត្តសូត្រទី ៦
ក្បាលទី 23 · ទំព័រ 249
ក្នុងភូមកសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បច្ឆាភូមកា ប្រែថា អ្នកបច្ឆាភូមិ ។ បទថា កាមណ្ឌលុកា ប្រែថា មាន ឃ្លោកទឹកប្រចាំខ្លួន ។ បទថា សេវាលមាលិកា សេចក្តីថា ព្រឹកឡើងក៏ យកសារាយខ្លះ ផ្កាឧប្បលជាដើមខ្លះអំពីទឹក ធ្វើជាកម្រងប្រដាប់ ដើម្បីឲ្យដឹង ថា ជាអ្នកបរិសុទ្ធដោយទឹក ។ បទថា ឧទកោរោហកា ប្រែថា ងូតទឹក ព្រឹកល្ងាច ។ បទថា ឧយ្យាបេន្តិ ប្រែថា ឲ្យកើតឡើង ។ បទថា បញ្ញាបេន្តិ ប្រែថា ធ្វើឲ្យដឹងច្បាស់ ។ បទថា សគ្គំ នាម ឱក្កាបេន្តិ សេចក្តីថា ឈរចោមរោម បបួលឲ្យចូលទៅកាន់ស្ថានសួគ៌ថា នែអ្នកដ៏ចម្រើន ទៅ ព្រហ្មលោកចុះ ។ បទថា អនុបរិសក្កេយ្យ ប្រែថា ដើរវិលជុំវិញ ។