អដ្ឋកថា សង្ខធមសូត្រទី ៨

ក្បាលទី 23 · ទំព័រ 266

ក្នុងអសង្ខាសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា យំ អហុលំ យំ ពហុលំ នេះ និគ្រន្ថរមែងទម្លាយវាទៈរបស់ខ្លួន ដោយខ្លួន ឯង ដូច្នោះ ទើបព្រះមានព្រះភាគត្រាស់ព្រះពុទ្ធតម្រាស់ថា ឯវំ សន្តេ ន កោចិ អាបយិកោ ដូច្នេះជាដើម ។ បទមុនៗ ៤ បទ រមែងជាបច្ច័យដល់ ទិដ្ឋិ ដូច្នោះ ព្រះមានព្រះភាគកាលទ្រង់ចង្អុលទោសក្នុងបទទាំងនោះ ទើប ត្រាស់ព្រះពុទ្ធតម្រាស់ថា ឥធ គាមណិ ឯកច្ចោ សត្ថា ឯវំ វាទី ហោតិ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អហំបម្ញិ កាត់បទជា អហំបិ អម្ញិ ប្រែថា សូម្បីអញ ។ ពាក្យដែលគួរពោលក្នុងបទថា មេត្តាសហគតេន ទាំងអស់នោះជាដើម បានពោលហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គ ព្រម ដោយភាវនាន័យ តែបទថា សេយ្យថាបិ គាមណិ ពលវា សង្ខធមោ ក្នុង ទីនេះជាដើម មិនទាន់មានមកអំពីមុនទេ ។ ក្នុងបទនេះ សេចក្តីថា អ្នកផ្លុំ ស័ង្ខសម្បូរដោយកម្លាំង ។ បទថា អប្បកសិរេន ប្រែថា ដោយមិនលំបាក ពិតហើយ អ្នកផ្លុំស័ង្ខដែលមានកម្លាំងតិច កាលផ្លុំស័ង្ខ រមែងមិនអាចឲ្យមនុស្សដឹង ច្បាស់ទាំង ៤ ទិសបាន ដោយសំឡេងស័ង្ខរបស់បុគ្គលនោះ មិនលាន់ឮទៅ គ្រប់ទិស តែស័ង្ខរបស់អ្នកមានកម្លាំង រមែងមានប្រការផ្ទុយគ្នា គឺលាន់ឮទៅ គ្រប់ទិស ដូច្នោះ ទើបទ្រង់ត្រាស់ថា ពលវា ។ ក្នុងបទថា មេត្តាយ ចេតោវិមុត្តិយា នេះ កាលពោលថា មេត្តា ក៏សំដៅដល់ឧបចារផង អប្បនាផង តែកាលពោលថា ចេតោវិមុត្តិ ក៏សំដៅដល់ អប្បនាបុណ្ណោះ ។ បទថា យំ បមាណកតំ កម្មំ សេចក្តីថា កម្មដែលធ្វើល្មមប្រមាណ ហៅថា កាមាវចរ កម្មដែលធ្វើប្រមាណមិនបាន ហៅថា រូបាវចរ កម្មដែលជារូបាវចរនោះ ហៅ ថា ធ្វើប្រមាណមិនបាន ព្រោះធ្វើពង្រីកមិនមានប្រមាណ ផ្សាយទៅគ្រប់ទិស ទាំងចំពោះ និងមិនចំព