ភទ្រកសូត្រទី ១១

ក្បាលទី 23 · ទំព័រ 278

ហេតុឯណានីមួយឡើយ ។ អដ្ឋកថា មណិចូឡក ចប់ ៥ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងឧរុវេលកប្បនិគមរបស់ពួកមល្លជន ក្នុងមល្លជនបទ ។ គ្រានោះឯង គន្ធភកគាមណីចូលទៅ រកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះគន្ធភកគាមណី អង្គុយក្នុងទីសមគួរ ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមទានព្រះដ៏មានព្រះភាគ សម្តែងនូវហេតុឲ្យកើតទុក្ខផង នូវសេចក្តីវិនាស ទុក្ខផង ដល់ខ្ញុំព្រះអង្គ ។ ម្នាលគាមណី តែតថាគតប្រារព្ធអតីតកាលហើយ សម្តែងនូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខថា អតីតកាលតែងមានយ៉ាង នោះ ឲ្យអ្នកស្តាប់ហើយ ។ អ្នកគង់មានសេចក្តីសង្ស័យ គង់មានសេចក្តី ងឿងឆ្ងល់ ក្នុងអតីតកាលនោះ ។ ម្នាលគាមណី តែតថាគតប្រារព្ធអនាគតកាល ហើយសម្តែងនូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខថា អនាគតកាល នឹងមានយ៉ាងនោះ ឲ្យអ្នកស្តាប់ហើយ ។ អ្នកគង់មានសេចក្តីសង្ស័យ គង់ មានសេចក្តីងឿងឆ្ងល់ ក្នុងអនាគតកាលនោះ ម្នាលគាមណី បុន្តែ តថាគត អង្គុយក្នុងទីនេះឯង សម្តែងនូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខ ឲ្យអ្នក ដែលអង្គុយនៅក្នុងទីនុ៎ះស្តាប់ ចូរអ្នកស្តាប់ធម៌នោះ ធ្វើទុកក្នុងចិត្តដោយប្រពៃ ចុះ តថាគតនឹងសម្តែង ។ គន្ធភកគាមណីក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មាន ព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគត្រាស់ដូច្នេះថា ម្នាល គាមណី អ្នកសម្គាល់សេចក្តីនោះដូចម្តេច សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើងដល់អ្នក ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិ