អដ្ឋកថា ភទ្រកសូត្រទី ១១

ក្បាលទី 23 · ទំព័រ 283

ក្នុងគន្ធភកសូត្រទី ១១ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា មល្លេសុ បានដល់ ក្នុងជនបទដែលមានឈ្មោះយ៉ាងនោះ ។ បទថា វធេន ប្រែថា ស្លាប់ ។ បទថា ជានិយា ប្រែថា វិនាសទ្រព្យ ។ បទថា អកាលិកេន បត្តេន សេចក្តីថា ត្រាស់ដឹងក្នុងរវាងកាល គឺសម្រេចមិនកន្លង កាល ។ បទថា ចិរវាសី នាម កុមារោ បានដល់ កូនប្រុសនៃមេស្រុក នោះ មានឈ្មោះយ៉ាងនោះ ។ បទថា ពហិ អាវាសថេ បដិវសតិ សេចក្តី ថា នៅរៀនសិប្បៈឯណានីមួយខាងក្រៅក្រុង ។ ក្នុងសូត្រនេះ ព្រះមាន ព្រះភាគត្រាស់ដល់ទុក្ខក្នុងវដ្តៈ ។