រាសិយសូត្រទី ១២

ក្បាលទី 23 · ទំព័រ 283

គ្រានោះ គាមណីឈ្មោះរាសិយៈ ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សម គួរ ។ លុះរាសិយគាមណីអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏ មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮពាក្យដូច្នេះថា ព្រះសមណគោតម តិះដៀលតបវត្តទាំងអស់ ជេរប្រទេចនូវបុគ្គលអ្នកមាន តបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកជន ឯណា និយាយយ៉ាងនេះថា ព្រះសមណគោតមតិះដៀលតបវត្តទាំងអស់ ជេរ ប្រទេចនូវបុគ្គលអ្នកមានតបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច ។ បពិត្រ ព្រះអង្គដ៏ចម្រើន ពួកជនទាំងនោះ ឈ្មោះថា ពោលត្រូវតាមព្រះបន្ទូលដែល ព្រះដ៏មានព្រះភាគត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគដោយ ពាក្យមិនពិតផង ពោលនូវធម៌សមគួរតាមធម៌ផង លំនាំនៃពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគួរតិះដៀលផង បានទេឬ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលគាមណី ពួកជនឯណានិយាយយ៉ាងនេះថា ព្រះសមណគោតមតិះដៀលតបវត្តទាំងអស់ ជេរប្រទេចនូវបុគ្គលអ្នកមាន តបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច ។ ពួកជននោះ ឈ្មោះថា ពោល មិនត្រូវតាមពាក្យតថាគតផង ពោលបង្កាច់តថាគតដោយពាក្យមិនពិតផង ។ ម្នាលគាមណី អន្តធម៌ ( ធម៌អមខាង ឬធម៌លាមក ) ពីរ ប្រការនេះ បព្វជិតមិនត្រូវសេពគប់ឡើយ គឺធម៌ដែលប្រកបខ្លួនឲ្យជាប់ចំពាក់ ដោយកាមក្នុងកាមទាំងឡាយ ជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌ របស់បុថុជ្ជន មិនមែនជាធម៌របស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ឡើយ ១ ធម៌ដែលប្រកបសេចក្តីលំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយ ទទេៗ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយ