អដ្ឋកថា រាសិយសូត្រទី ១២

ក្បាលទី 23 · ទំព័រ 300

ក្នុងរាសិយសូត្រទី ១២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា រាសិយោ សេចក្តីថា ព្រះធម្មសង្គាហកត្ថេរបានកំណត់ឈ្មោះមេស្រុកថា រាសិយៈយ៉ាងនេះ ព្រោះគាត់សួរបញ្ញាជាក្រុម ជាដុំ ។ បទថា តបស្សឹ បាន ដល់ អាស្រ័យតបៈ ។ បទថា លូខជីវឹ ប្រែថា មានការរស់នៅសៅហ្មង ។ បទថា អន្តា បានដល់ ចំណែក ។ បទថា គាមោ បាន ដល់ ជារបស់អ្នកស្រុក ។ បាឋៈថា គម្មោ ដូច្នេះក៏មាន សេចក្តីថា ជា រឿងរបស់អ្នកស្រុក ។ បទថា អត្តកិលមថានុយោគោ ប្រែថា ការប្រកប ខ្លួនឲ្យលំបាកទទេ អធិប្បាយថា ធ្វើនូវការក្តៅក្រហាយដល់រាងកាយ ។ សួរ ថា ក្នុងទីនេះ ហេតុអ្វី ទើបទ្រង់កាន់យកកាមសុខល្លិកានុយោគ ហេតុអ្វី ទើបទ្រង់កាន់យកអត្តកិលមថានុយោគ ហេតុអ្វី ទើបទ្រង់កាន់យកមជ្ឈិមប្បដិបទា ។ ឆ្លើយថា ទ្រង់កាន់យកកាមសុខល្លិកានុយោគ ដើម្បីសម្តែង ដល់ពួកជនដែលបរិភោគកាមមុន ទ្រង់កាន់យកអត្តកិលមថានុយោគ ដើម្បី សម្តែងដល់ពួកជនដែលអាស្រ័យតបៈ ទ្រង់កាន់យកមជ្ឈិមប្បដិបទា ដើម្បី សម្តែងរឿងដែលមិនមានជរា ការទ្រុឌទ្រោម ៣ ប្រការ ។ សួរថា ក្នុងការ សម្តែងបដិបទាទាំងនោះ បានប្រយោជន៍អ្វី ។ ឆ្លើយថា បណ្តាបដិបទាទាំងនេះ ព្រះតថាគតទ្រង់លះទីបំផុត ២ យ៉ាង ហើយទ្រង់សម្រេចព្រះសម្មាសម្ពោធិញ្ញាណ ដោយមជ្ឈិមប្បដិបទា បុគ្គលបរិភោគកាមទាំងឡាយ ទ្រង់ក៏ មិនបានតិះដៀល មិនបានសរសើរឡើយ សូម្បីបុគ្គលអាស្រ័យតបៈទាំងឡាយ ទ្រង់ក៏មិនបានតិះដៀល មិនបានសរសើរគ្រប់គ្នា ទ្រង់តិះដៀលចំពោះ បុគ្គលដែលគួរតិះដៀល ទ្រង់សរសើរបុគ្គលដែលគួរសរសើរ គប្បីជ្រាបថា ប្រយោជន៍ក្នុងការសម្តែងបដិបទាទាំងនេះ ក៏ដើម្បីប្រកាសអត្ថនេះ ដោយ ប្រការដូច្នេះ ។