អដ្ឋកថា បាដលិយសូត្រទី ១៣
ក្បាលទី 23 · ទំព័រ 333
ក្នុងបាដលិយសូត្រទី ១៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ទូតេយ្យានិ ប្រែថា ការងារទូត ជាសំបុត្រក៏មាន ជាដំណឹងផ្ទាល់ មាត់ក៏មាន ។ ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគទ្រង់ប្រារព្ធពាក្យនេះថា បណាតិបតញ្ចាហំ ដូច្នេះ ។ ទ្រង់ប្រារព្ធដើម្បីសម្តែងភាពជាព្រះសព្វញ្ញូ ថា តថាគតមិនមែនដឹងនូវមាយាតែម្យ៉ាង សូម្បីរឿងដទៃៗ តថាគតក៏ដឹងយ៉ាង នេះៗ ។