កាយគតាសតិសូត្រ
ចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលសត្វឃើញបាន ដោយកម្រពន់ពេក តើ ដូចម្តេច ។ប។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ដែលគ្មានសេចក្តី ចាស់គ្រាំគ្រាផង មគ្គជាដំណើរទៅកាន់ធម៌ ដែលគ្មានសេចក្តីចាស់គ្រាំគ្រាផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុ ទាំងឡាយ ធម៌ដែលគ្មានសេចក្តីចាស់គ្រាំគ្រាតើដូចម្តេច បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ដ៏ទៀងទាត់ផង មគ្គជាដំណើរទៅកាន់ធម៌ដ៏ទៀងទាត់ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរ ស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ទៀងទាត់តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ ដែលមិនមាន សេចក្តីវិនាសផង មគ្គជាដំណើរទៅកាន់ធម៌ ដែលមិនមានសេចក្តីវិនាសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុ ទាំងឡាយ ធម៌ដែលមិនមានសេចក្តីវិនាស តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ ដែលមើលមិន ឃើញដោយចក្ខុវិញ្ញាណផង មគ្គជាដំណើរទៅកាន់ធម៌ដែលមើលមិនឃើញ ដោយចក្ខុវិញ្ញាណផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់នូវធម៌នោះ ចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមើលមិនឃើញដោយចក្ខុវិញ្ញាណ តើ ដូចម្តេច បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ដែលគ្មានដំណើរ