អដ្ឋកថា កាយគតាសតិសូត្រ

ក្បាលទី 23 · ទំព័រ 333

ទ្រង់ប្រារព្ធពាក្យនេះថា សន្តិ ហិ គាមណិ ឯកេ សមណព្រាហ្មណា ដូច្នេះ ដើម្បីសម្តែងលទ្ធិរបស់សមណព្រាហ្មណ៍ដ៏សេស ហើយឲ្យលះលទ្ធិ នោះចេញ ។ បទថា មាលី កុណ្ឌលី សេចក្តីថា ប្រដាប់ផ្កាដោយកម្រង ផ្កា ពាក់កុណ្ឌលដោយកុណ្ឌលទាំងឡាយ ។ បទថា ឥត្ថីកាមេហិ សេចក្តី ថា ការប្រាថ្នាជាមួយស្រីទាំងឡាយ ឈ្មោះថា ឥត្ថីកាម ឲ្យបម្រើខ្លួនដោយ ឥត្ថីកាមទាំងនោះ ។ បទថា អាវសថាគារំ បានដល់ បន្ទប់ដេកដែលធ្វើក្នុងទី មួយនៃផ្ទះក្នុងត្រកូល ដើម្បីនៅសប្បាយសម្រាប់មនុស្សម្នាក់បុណ្ណោះ ។ បទថា តេនាហំ យថាសត្តិ យថាពលំ សម្ភជាមិ សេចក្តីថា ខ្ញុំព្រះអង្គនឹងបែង ចែកបន្ទប់ដេកនោះដោយសមគួរដល់សតិ និងសមគួរដល់កម្លាំង ។ បទថា អលំ ប្រែថា គួរ ។ បទថា កង្ខនិយេ ឋានេ បាន ដល់ ក្នុងហេតុដែលគួរសង្ស័យ ។ ដោយបទថា ចិត្តសមាធឹ ទ្រង់សម្តែងថា បើអ្នកតាំងនៅក្នុង ធម្មសមាធិនោះហើយ គប្បីត្រឡប់បាននូវចិត្តសមាធិ ដោយអំណាចមគ្គ ៤ មួយអន្លើដោយវិបស្សនា ។ បទថា អបណ្ណកតាយ មយ្ហំ សេចក្តីថា បដិបទានេះ រមែង ប្រព្រឹត្តទៅយ៉ាងនេះ អាត្មាអញជាអ្នកបដិបត្តិមិនខុស គឺមិនមានកំហុស ។ បទថា កដគ្គាហោ ប្រែថា កាន់យកជ័យជម្នះ ។ បទថា ធម្មសមាធិ ក្នុង ពាក្យថា អយំខោ គាមណិ ធម្មសមាធិ តត្រ ចេ ត្វំ ចិត្តសមាធឹ បដិលភិយ្យាសិ នេះ បានដល់ កុសលកម្មបថ ១០ ។