សមបវិបស្សនាសូត្រ ទី ២-សឡាយតនវគ្គ
យឺតយូរផង មគ្គជាដំណើរទៅកាន់ធម៌ដែលគ្មានដំណើរយឺតយូរផង ដល់អ្នក ទាំងឡាយ អ្នកទាំងឡាយចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ដែលគ្មានដំណើរយឺតយូរ តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ស្ងប់ផង មគ្គជា ដំណើរទៅកាន់ធម៌ស្ងប់ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌ នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ស្ងប់ តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ ដែលមិនស្លាប់ ផង មគ្គជាដំណើរទៅកាន់ធម៌ដែលមិនស្លាប់ផង ដល់អ្នកទាំងឡាយ អ្នក ទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិន ស្លាប់ តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ដ៏ថ្លៃថ្លាផង មគ្គជា ដំណើរទៅកាន់ធម៌ដ៏ថ្លៃថ្លាផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់ នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ថ្លៃថ្លា តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងសិវធម៌ ( ធម៌ជាទី សម្រាន្ត ) ផង មគ្គជាដំណើរទៅកាន់សិវធម៌ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ សិវធម៌តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ដ៏ក្សេមផង មគ្គជា ដំណើរទៅកាន់ធម៌ដ៏ក្សេមផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់ នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ក្សេមតើដូចម្តេច ។ បេ ។