អដ្ឋកថា សមបវិបស្សនាសូត្រ ទី ២-សឡាយតនវគ្គ
ក្បាលទី 23 · ទំព័រ 334
បទថា ចិត្តសមាធិ បានដល់ មគ្គ ៤ ព្រមដោយវិបស្សនា ។ ម្យ៉ាងទៀត បទថា បមុជ្ជំ ជាយតិ សេចក្តីថា ធម៌ ៥ ពោល គឺបាមោជ្ជ បីតិ បស្សទ្ធិ សុខ និងសមាធិ ដែល លោកពោលយ៉ាងនេះថា កាលបាមោជ្ជកើតហើយ រមែងកើតបីតិ ដូច្នេះ ឈ្មោះថា ធម្មសមាធិ ។ ឯមគ្គ ៤ មួយអន្លើដោយវិបស្សនា ឈ្មោះថា ចិត្តសមាធិ ។ ម្យ៉ាងទៀត កុសលកម្មបថ ១០ ឈ្មោះថា ចិត្តសមាធិ ។ ពាក្យថា ព្រហ្មវិហារ ៤ នេះ ឈ្មោះថា ធម្មសមាធិ ភាពដែលចិត្តជាអប្បនា កើតឡើងដល់បុគ្គលអ្នកបំពេញធម្មសមាធិនោះ ឈ្មោះថា ចិត្តសមាធិ ។ បទថា ឯវំ ត្វំ ឥមំ កង្ខាធម្មំ បជហេយ្យាសិ សេចក្តីថា កាលបើដូច្នេះ បើអ្នក តាំងនៅក្នុងធម្មសមាធិ មានប្រភេទដូចពោលហើយនេះ គប្បីត្រឡប់បាននូវ ចិត្តសមាធិយ៉ាងនេះ គប្បីលះសេចក្តីសង្ស័យនេះបានដោយចំណែកមួយ ។ បទដ៏សេសក្នុងទីទាំងពួង មានន័យដូចពោលហើយនោះឯង ។ អដ្ឋកថា បដលិយសូត្រ ចប់ គាមណិសំយុត្ត ចប់