អដ្ឋកថា សុញ្ញតសមាធិសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 335

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចម្រើន ។