អដ្ឋកថា សម្មប្បធានសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 335

ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងអសង្ខតធម៌ ( ធម៌ដែលបច្ច័យតាក់តែងមិនបាន ) ផង អសង្ខតគាមិមគ្គ ( ផ្លូវជាដំណើរទៅកាន់អសង្ខតធម៌ ) ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះ អសង្ខតធម៌ តើដូចម្តេច ។