អដ្ឋកថា ឥទ្ធិបាទសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 335

ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យ មោហៈ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតធម៌ ។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតគាមិមគ្គ តើដូចម្តេច ។ ( អសង្ខតគាមិមគ្គនោះ ) គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសម្តែង ហើយ អសង្ខតគាមិមគ្គ តថាគតក៏បានសម្តែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង ។