មគ្គង្គ សូត្រ ទី ១១

ក្បាលទី 23 · ទំព័រ 352

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ដ៏បរិសុទ្ធផង មគ្គជា ដំណើរទៅកាន់ធម៌ដ៏បរិសុទ្ធផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់ នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏បរិសុទ្ធ តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ ជាទីបំផុតចាក កិលេសផង មគ្គជាដំណើរទៅកាន់ធម៌ជាទីបំផុតចាកកិលេសផង ដល់អ្នក ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីបំផុតចាកកិលេស តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌មិនមានអាល័យ ផង មគ្គជាដំណើរទៅកាន់ធម៌មិនមានអាល័យផង ដល់អ្នកទាំងឡាយ អ្នក ទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនមាន អាល័យ តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ជាទីពឹងផង មគ្គជា ដំណើរទៅកាន់ធម៌ជាទីពឹងផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់ នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីពឹង តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ជាទីពួនផង មគ្គជា ដំណើរទៅកាន់ធម៌ជាទីពួនផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់ នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីពួន តើដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ជាទីការពារផង មគ្គជាដំណើរទៅកាន់ធម៌ជាទីការពារផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីការពារតើដូចម្តេច ។ បេ ។