អដ្ឋកថា មគ្គង្គ សូត្រ ទី ១១

ក្បាលទី 23 · ទំព័រ 336

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងអសង្ខតធម៌ផង អសង្ខតគាមិមគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតធម៌តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យមោហៈ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតធម៌ ។