អនតសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 355

ឧទ្ទាននៃអសង្ខតសំយុត្តនោះ គឺ និយាយអំពីអសង្ខតធម៌ ១ ធម៌មិនបង្អោនទៅរករាគាទិក្កិលេស ១ ធម៌មិនមានអាសវៈ ១ ធម៌ពិត ១ ត្រើយ គឺព្រះនិព្វាន ១ ធម៌ល្អិត ១ ធម៌ដែលសត្វឃើញបាន ដោយកម្រក្រៃពេក ១ ធម៌មិនចាស់គ្រាំគ្រា ១ ធម៌ ទៀងទាត់ ១ ធម៌មិនវិនាស ១ ធម៌ដែលមើលមិន ឃើញដោយចក្ខុវិញ្ញាណ ១ ធម៌គ្មានដំណើរយឺតយូរ ១ ធម៌ស្ងប់ ១ ។ ធម៌មិនស្លាប់ ១ ធម៌ដ៏ថ្លៃថ្លា ១ សិវធម៌ ( ធម៌ជាទីសម្រាន្ត ) ១ ធម៌ជាទីក្សេម ១ ធម៌ជាទីក្ស័យតណ្ហា ១ ធម៌ជាទីអស្ចារ្យ ១ ធម៌មិន ធ្លាប់មាន ១ សេចក្តីមិនអន្តរាយ ១ ធម៌មិនមាន អន្តរាយ ១ និព្វាន ១ នេះព្រះសុគតទ្រង់សម្តែងទុក ហើយ ។ ធម៌មិនមានព្យាបាទ ១ ធម៌ប្រាសចាក តម្រេក ១ ធម៌បរិសុទ្ធ ១ ធម៌ជាទីផុតចាកកិលេស ១ ធម៌មិនមានអាល័យ ១ ធម៌ជាទីពឹង ១ ធម៌ជាទីពួន ១ ធម៌ជាទីការពារ ១ ធម៌ជាទីរពឫក ១ ធម៌ជាទី ប្រព្រឹត្តទៅខាងមុខ ១ ។ អសង្ខតសំយុត្ត ចប់