អនាសវាទិសូត្រ ទី ៣-៣២
បពិត្រព្រះអង្គដ៏ចម្រើន ចុះសត្វស្លាប់ទៅមិនកើតទៀតឬអ្វី ។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅមិនកើតទៀតនុ៎ះ តថាគតមិនបានព្យាករទេ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ចុះសត្វស្លាប់ទៅកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន ឬអ្វី ។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅកើតទៀតខ្លះក៏មាន មិនកើត ទៀតខ្លះក៏មាននុ៎ះ តថាគតមិនបានព្យាករទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះសត្វ ស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬអ្វី ។ បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែននុ៎ះ តថាគត មិនបានព្យាករទេ ។ កាលដែលខ្ញុំព្រះអង្គក្រាបទូលសួរដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សត្វស្លាប់ទៅកើតទៀតឬទេ ព្រះអង្គត្រាស់ថា បពិត្រមហារាជ ពាក្យថា សត្វស្លាប់ទៅកើតទៀតនុ៎ះ តថាគតមិនបានព្យាករទេ ។ បេ ។ កាល ដែលខ្ញុំព្រះអង្គក្រាបទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះសត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី ព្រះអង្គត្រាស់ថា បពិត្រ មហារាជ ពាក្យថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នុ៎ះ តថាគតមិនបានព្យាករទេ ។ បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំព្រះដ៏មានព្រះភាគមិនឲ្យទ្រង់ព្យាករពាក្យនុ៎ះ ។ បពិត្រមហារាជ បើដូច្នោះ តថាគតនឹងសូមសបសួរព្រះអង្គ ក្នុងសេចក្តីនោះវិញ សូមព្រះអង្គទ្រង់ព្យាករសេចក្តីនោះតាមទំនងដែលព្រះអង្គ សព្វព្រះហបឫទ័យផងចុះ ។ បពិត្រមហារាជ ព្រះអង្គសម្គាល់សេចក្តីនោះដូចម្តេច បើមានរាជបុរសណាមួយរបស់ព្រះអង្គ ជាអ្នកឈ្លាសវៃក្នុងការរាប់