អដ្ឋកថា អនាសវាទិសូត្រ ទី ៣-៣២

ក្បាលទី 23 · ទំព័រ 356

វគ្គទី ១ និងវគ្គទី ២ បទថា អសង្ខតំ បានដល់ ដែលបច្ច័យ មិនធ្វើហើយ ។ បទថា ហិតេសិនា ប្រែថា អ្នកស្វែងរកប្រយោជន៍ ។ បទថា អនុកម្បកេន ប្រែថា អនុគ្រោះ ។ បទថា អនុកម្បំ ឧបទាយ សេចក្តីថា កំណត់ដោយចិត្តគិតជួយស្រោចស្រង់ លោកអធិប្បាយថា អាស្រ័យ ដូច្នេះក៏មាន ។ បទថា កតំ វោ តំ មយា សេចក្តីថា សាស្តា កាលសម្តែងអសង្ខតៈ និងផ្លូវនៃអសង្ខតៈនេះ ឈ្មោះថា ធ្វើកិច្ចដល់អ្នក ទាំងឡាយហើយ កិច្ច គឺការសម្តែងធម៌មិនវិបរិតរបស់សាស្តាដែលអនុគ្រោះ ក៏មានប្រមាណបុណ្ណេះ ឯបដិបទាដទៃក្រៅអំពីនេះ ជាកិច្ចនៃសាវ័កទាំងឡាយ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ឯតានិ ភិក្ខវេ រុក្ខមូលានិ ។ បេ ។ អម្ហាកំ អនុសាសនី ដូច្នេះ ដោយបទនេះ ទ្រង់បង្ហាញ សេនាសនៈ គឺគល់ឈើ ។ ដោយបទថា សុញ្ញាគារានិ នេះ ទ្រង់សម្តែង ទីស្ងាត់ចាកជនបទទាំង ២ ទ្រង់ប្រាប់សេនាសនៈដែលសមគួរដល់ការបំពេញ ព្យាយាមផ្លូវកាយ និងចិត្ត ឈ្មោះថា ទ្រង់ប្រគល់មត៌កឲ្យ ។ បទថា ឈាយថ សេចក្តីថា ចូរសម្លឹងអារម្មណ៍ ៣៨ ដោយអារម្មណូបនិជ្ឈាន និង សម្លឹងខន្ធ អាយតនៈជាដើម ដោយលក្ខណូបនិជ្ឈាន ដោយអនិច្ចលក្ខណៈ ជាដើម លោកអធិប្បាយថា ចូរចម្រើនទាំងសមថៈ និងវិបស្សនា ។ បទថា មា បមាទត្ថ ប្រែថា កុំប្រមាទ ។ បទថា មា បច្ឆា វិប្បដិសារិនោ អហុវត្ថ សេចក្តីថា ជនពួកណាក្នុងកាលមុន ជាកំលោះ មិនមានរោគ សម្បូរដោយសប្បាយ ៧ យ៉ាងជាដើម ទាំងសាស្តាក៏នៅចំពោះមុខ លះបង់ យោនិសោមនសិការចោល សោយសុខក្នុងការដេកលក់ ធ្វើខ្លួនជាអាហារ របស់សង្កើចទាំងយប់ ទាំងថ្ងៃ ជាអ្នកប្រមាទ ជនទាំងនោះ ក្នុងកាលខាងក្រោយ ជាអ្នកជរា ជាអ្នកមានរោគ ជាអ្នកស្លាប់ ជាអ្នកវិបត្តិ ទាំងសាស្តា ក៏បរិនិព្វាន ហើយនឹក