បឋមសារិបុត្តកោដ្ឋិកសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 379

សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈ ដ៏មានអាយុ គង់ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។ លំដាប់នោះ ព្រះមហាកោដ្ឋិតៈដ៏មានអាយុចេញចាកទីសម្ងំក្នុងវេលាសាយ័ណ្ហសម័យ បាន ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និង ពាក្យដែលគួរជាទីរពឫកហើយ ក៏គង់ក្នុងទីដ៏សមគួរ ។ លុះព្រះមហាកោដ្ឋិតៈដ៏ មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត សត្វស្លាប់ទៅកើតទៀតឬទេ ។ ព្រះសារីបុត្ត ឆ្លើយថា ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅកើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ ។ ម្នាលអាវុសោ សត្វស្លាប់ទៅមិនកើតទៀតទេឬ ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅមិនកើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ ។ ម្នាលអាវុសោ ចុះសត្វស្លាប់ទៅកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មានឬអ្វី ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅកើតទៀត ខ្លះក៏មាន មិនកើតទៀតខ្លះក៏មាននេះ ព្រះដ៏មានព្រះភាគទ្រង់មិនបានព្យាករទេ ។ ម្នាលអាវុសោ ចុះសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ឬអ្វី ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើត ទៀតក៏មិនមែននេះ ព្រះដ៏មានព្រះភាគទ្រង់មិនបានព្យាករដែរ ។ កាលដែលខ្ញុំ សួរថា ម្នាលអាវុសោ ចុះសត្វស្លាប់ទៅកើតទៀតឬទេ លោកឆ្លើយថា ម្នាល អាវុសោ ពាក្យថា សត្វស្លាប់ទៅកើតទៀតនេះ ព្រះដ៏មានព្រះភាគទ្រង់មិន បានព្យាករទេ ។ បេ ។ កាលដែលខ្ញុំសួរយ៉ាងនេះថា ម្នាលអាវុសោ ចុះសត្វ ស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែ