ទុតិយសារិបុត្តកោដ្ឋិកសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 382

សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈ ដ៏មានអាយុ នៅក្នុងព្រៃឥសិបតនមិគទាយៈ ជិតក្រុងពារាណសី ។ បេ ។ ការ ដណ្តឹងសួរនោះក៏កើតឡើងថា ម្នាលអាវុសោ ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេច ហ្ន៎ ដែលនាំឲ្យព្រះដ៏មានព្រះភាគមិនទ្រង់ព្យាករនូវពាក្យនេះ ។ ម្នាលអាវុសោ កាលបើបុគ្គល មិនដឹង មិនឃើញ នូវរូប តាមសភាវៈពិត មិនដឹង មិនឃើញ នូវហេតុជាទីកើតឡើងនៃរូបតាមសភាវៈ ពិត មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃរូបតាមសភាវៈពិត មិនដឹង មិន ឃើញ នូវបដិបទាដើម្បីដល់នូវសេចក្តីរលត់នៃរូបតាមសភាវៈពិតទេ បុគ្គល នោះ មានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅកើតទៀតក៏មាន ។ បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅ មិនកើតទៀតក៏មាន ។ បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏ មាន ។ បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅកើតទៀតក៏មិន មែន មិនកើតទៀតក៏មិនមែនក៏មាន ។ កាលបើបុគ្គល មិនដឹង មិនឃើញនូវ វេទនា សញ្ញា សង្ខារទាំងឡាយ និងវិញ្ញាណតាមសភាវៈពិត មិនដឹង មិន ឃើញ នូវហេតុជាទីកើតឡើងនៃវិញ្ញាណតាមសភាវៈពិត មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃវិញ្ញាណតាមសភាវៈពិត មិនដឹង មិនឃើញ នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់នៃវិញ្ញាណតាមសភាវៈពិត បុគ្គលនោះ ទើបមាន សេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅកើតទៀតក៏មាន ។ បុគ្គលនោះមានសេចក្តី ត្រិះរិះដូច្នេះថា សត្វស្លាប់ទៅមិនកើតទៀតក៏មាន ។ បុគ្គលនោះ មានសេចក្តី