អដ្ឋកថា ទុតិយសារិបុត្តកោដ្ឋិកសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 400

ក្នុងបឋមសារីបុត្តកោដ្ឋិតសូត្រទី ៣ ជាដើម គប្បីជ្រាប វិនិច្ឆ័យដូចតទៅនេះ បទថា រូបគតមេតំ បានដល់ ត្រឹមតែជារូបបុណ្ណោះ ។ ក្នុងបទនេះ ព្រះសារីបុត្រសម្តែងថា បុគ្គលណាម្នាក់ ក្រៅអំពីរូប រមែងមិន បានទទួលនាមថា សត្វ ដូច្នោះ កាលមិនមានរូប វត្ថុនោះ រមែងត្រឹមតែជា នាមបុណ្ណោះ ។