ចតុត្ថសារិបុត្តកោដ្ឋិកសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 408

ថា សត្វស្លាប់ទៅមិនកើតទៀតឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏ មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅមិនកើតទៀតដូច្នេះទេ ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន លោកកាលដែលខ្ញុំសួរថា សត្វស្លាប់ទៅកើតទៀត ខ្លះ មិនកើតទៀតខ្លះឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះដូច្នេះទេ ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន លោកកាលដែលខ្ញុំសួរថា សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ទុកជាពាក្យនេះ ព្រះដ៏មានព្រះភាគមិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិន កើតទៀត ក៏មិនមែនដូច្នេះទេ ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ហេតុដូចម្តេច ហ្ន៎ បច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យព្រះសមណគោតម មិនទ្រង់ព្យាករនូវពាក្យ នេះ ។ ម្នាលវច្ឆៈ ហេតុ និងបច្ច័យឯណាដែលបញ្ញត្តថា សត្វមានរូបដូច្នេះក្តី មិនមានរូបដូច្នេះក្តី មានសញ្ញាដូច្នេះក្តី មិនមានសញ្ញាដូច្នេះក្តី មានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែនដូច្នេះក្តី ហេតុ និងបច្ច័យនោះ គប្បីរលត់ ទៅមិនមានសេសសល់ សព្វប្រការទាំងពួង សព្វអាការទាំងពួង ។ ហេតុ ម្តេចក៏កាលបុគ្គលបញ្ញត្តនូវហេតុ និងបច្ច័យនោះ ទើបបញ្ញត្តថា សត្វមានរូប ដូច្នេះខ្លះ មិនមានរូបដូច្នេះខ្លះ មានសញ្ញាដូច្នេះខ្លះ មិនមានសញ្ញាដូច្នេះខ្លះ មាន សញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនដូច្នេះខ្លះ ។ បពិត្រព្រះកច្ចានៈដ៏ ចម្រើន លោកបួសបានបុន្មានវស្សាហើយ ។