មោគ្គល្លានសូត្រ ទី ៧
បទថា អវិជ្ជាគតស្ស សេចក្តីថា មិច្ឆាទិដ្ឋិរមែងកើតមានដល់អ្នកចូលដល់ គឺប្រកបដោយអវិជ្ជា ។ បទថា មិច្ឆាទិដ្ឋិ បានដល់ ការមិនឃើញតាម សេចក្តីពិត គឺការមិនឃើញធម៌ជាគ្រឿងនាំសត្វឲ្យផុតទុក្ខ ។ បទថា បហោតិ គឺរមែងមាន បានដល់ រមែងកើតឡើង ។ ក្នុងមិច្ឆាសង្កប្បជាដើម គប្បីជ្រាប ភាពជាមិច្ឆាដោយអំណាចការមិនពិត និងនាំសត្វឲ្យផុតទុក្ខនោះឯង ។ ឈ្មោះ ថា អង្គនៃភាពជាមិច្ឆាទាំងនេះ រមែងមានដើម្បីការកើតឡើងនៃអកុសធម៌ ៨ ដោយប្រការដូច្នេះ ។ ឯអង្គនៃមិច្ឆត្តៈទាំងឡាយនោះ រមែងមិនកើតក្នុងខណៈ តែមួយ រមែងកើតក្នុងខណៈផ្សេងៗ គ្នា ។ សួរថា សេចក្តីនេះដូចម្តេច ឆ្លើយ ថា កាលណាចិត្តប្រកបដោយទិដ្ឋិ កាលញ៉ាំងកាយវិញ្ញត្តិឲ្យតាំងឡើង រមែង កើតកាលនោះ ក៏រមែងមានអង្គ ៦ គឺមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាកម្មន្តៈ ។ កាលណាចិត្តមិនប្រកបដោយទិដ្ឋិកា លនោះ មានអង្គ ៥ វៀរមិច្ឆាទិដ្ឋិ ។ កាលណាអង្គទាំង ២ នោះឯង រមែងញ៉ាំងវចីវិញ្ញត្តិឲ្យតាំងឡើង កាលនោះ រមែងមានអង្គ ៦ ឬអង្គ ៥ តាំងនៅក្នុងមិច្ឆាវាចា ក្នុងឋានៈមិច្ឆាកម្មន្តៈ ឈ្មោះថា អាជីវៈនេះ កាលកម្រើក រមែងកម្រើកក្នុងកាយទ្វារ និងវចីទ្វារ ក្នុងទ្វារណាមួយបុណ្ណោះ មិនកម្រើក ក្នុងមនោទ្វារឡើយ ។ ព្រោះដូច្នោះ អង្គ ៦ ឬអង្គទាំង ៥ នោះឯង រមែង មានដោយអំណាចមិច្ឆាជីវៈថា កាលណាចិត្តទាំងនោះឯង រមែងញ៉ាំងកាយវិញ្ញត្តិ និងវចីវិញ្ញត្តិឲ្យតាំងឡើង ដោយបំណងដល់អាជីវៈ កាលនោះ ទើប កាយកម្ម ឈ្មោះថា មិច្ឆាជីវៈ វចីកម្មក៏យ៉ាងនោះ ។ កាលណាចិត្តទាំងនោះ