អដ្ឋកថា មោគ្គល្លានសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 401

គ្រានោះឯង វច្ឆគោត្តបរិព្វាជកក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទី សមគួរ ។ លុះវច្ឆគោត្តបរិព្វាជកអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន កាលពីថ្ងៃមុនៗ មក មានពួកសមណព្រាហ្មណ៍ និងបរិព្វាជកជាអន្យតិរ្ថិយមានចំនួនច្រើន អង្គុយ ប្រជុំគ្នាក្នុងកុតុហលសាលា មានអន្តរាកថា ( ពាក្យជាចន្លោះ ) កើតឡើង ដូច្នេះថា គ្រូឈ្មោះបូរណកស្សបនេះ ជាមេពួក ជាមេគណៈ ជាគណាចារ្យ មានឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលជនច្រើនសន្មតថា ជា មនុស្សល្អ គ្រូឈ្មោះបូរណកស្សបនោះ តែងព្យាករសាវ័កដែលធ្វើមរណកាលកន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវ័កឯណោះ ទៅកើត ក្នុងភពឯណោះ សាវ័កឯណោះ ទៅកើតក្នុងភពឯណោះ ។