វច្ឆគោត្តសូត្រ ទី ៨
អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងកាលជាខាងក្រោយនៃ ភត្តក ៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ ក្រាប ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏ មានអាយុ អង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ប្រដាប់ បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឃើញជាណុស្សោណិព្រាហ្មណ៍ បរ រថទឹមដោយមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថី ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ ស ដងជន្លួញក៏ស ឆត្រក៏ស ឆ្នួតក្បាលក៏ស សំពត់ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វក៏សទៀត ។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍ នោះហើយ ក៏ពោលយ៉ាងនេះថា អើហ្ន៎ យានប្រសើរពេកណាស់ អើហ្ន៎ យាន មានសភាពដូចជាយានរបស់ព្រហ្ម ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គអាចនឹង បញ្ញត្តនូវព្រហ្មយាន ក្នុងធម្មវិន័យនេះបានដែរឬ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគតអាចនឹង បញ្ញត្តបាន ហើយក៏ត្រាស់ថា ម្នាលអានន្ទ ពាក្យថា ព្រហ្មយានដូច្នេះក្តី ធម្មយានដូច្នេះក្តី ថាអនុត្តរសង្គាមវិជ័យ ( ការឈ្នះសង្រ្គាម ដ៏ប្រសើរ