អដ្ឋកថា វច្ឆគោត្តសូត្រ ទី ៨
សាវ័កឯណា របស់គ្រូឈ្មោះបូរណកស្សបនោះ ជាឧត្តមបុរស ជាបុរសដ៏ប្រសើរក្រៃលែង ដល់នូវចំណែកនៃគុណដ៏ប្រសើរក្រៃលែង គ្រូឈ្មោះបូរណកស្សប ក៏ព្យាករ សាវ័ក ដែលធ្វើមរណកាលកន្លងទៅហើយនោះ ក្នុងកំណើតទាំងឡាយថា សាវ័កឯណោះ ទៅកើតក្នុងភពឯណោះ សាវ័កឯណោះ ទៅកើតក្នុងភពឯណោះ ។ គ្រូឈ្មោះមក្ខលិគោសាលនេះក្តី ។ គ្រូឈ្មោះនិគ្គណ្ឋនាដបុត្តនេះក្តី ។ គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តនេះក្តី ។ គ្រូឈ្មោះបកុធកច្ចានៈនេះក្តី ។ គ្រូ ឈ្មោះអជិតកេសកម្ពលនេះក្តី ក៏ជាមេពួក ជាមេគណៈ ជាគណាចារ្យ មាន ឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលជនច្រើនសន្មតថាជាមនុស្ស ល្អ ឯគ្រូឈ្មោះអជិតកេសកម្ពលនោះ ក៏ព្យាករសាវ័ក ដែលធ្វើមរណកាល កន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវ័កឯណោះ ទៅកើតក្នុង ភពឯណោះ សាវ័កឯណោះ ទៅកើតក្នុងភពឯណោះ ។ ឯសាវ័កឯណារបស់ គ្រូឈ្មោះអជិតកេសកម្ពលនោះ ជាឧត្តមបុរស ជាបុរសដ៏ក្រៃលែង ដល់នូវ ចំណែកនៃគុណដ៏ប្រសើរក្រៃលែង ក៏ព្យាករនូវសាវ័កនោះដែលធ្វើមរណកាល កន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវ័កឯណោះ ទៅកើតក្នុង ភពឯណោះ សាវ័កឯណោះ ទៅកើតក្នុងភពឯណោះ ។