អដ្ឋកថា កុតូហលសាលាសូត្រ ទី ៩
គ្រា នោះឯង វច្ឆគោត្តបរិព្វាជក ក៏ក្រោកចាកអាសនៈដើរចេញទៅ ។ លំដាប់នោះឯង ព្រះអានន្ទដ៏មានអាយុ កាលដែលវច្ឆគោត្ត បរិព្វាជកដើរចេញទៅមិនយូរបុន្មាន បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ កាលវច្ឆគោត្តបរិព្វាជក ទូលសួរប្រស្នា ព្រះអង្គមិនទ្រង់ព្យាករដល់វច្ឆគោត្តបរិព្វាជក តើព្រោះហេតុអ្វី ហ្ន៎ ។ ម្នាលអានន្ទ ក៏ឯតថាគត កាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនមានដែរ ឬ គប្បីព្យាករដល់វច្ឆគោត្តបរិព្វាជកថាខ្លួនមាន ។ ម្នាលអានន្ទ ពួកសមណព្រាហ្មណ៍ទាំងអម្បាលម៉ាន ដែលជាសស្សតវាទ ការព្យាករណ៍នេះមុខជានឹង មានជាមួយនឹងពួកសមណព្រាហ្មណ៍ ជាសស្សតវាទទាំងនោះហើយ ។ ម្នាល អានន្ទ ក៏ឯតថាគតកាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនគ្មានទេឬ គប្បីព្យាករ ដល់វច្ឆគោត្តបរិព្វាជកថា ខ្លួនគ្មានទេ ។ ម្នាលអានន្ទ ពួកសមណព្រាហ្មណ៍ ទាំងអម្បាលម៉ាន ដែលជាឧច្ឆេទវាទ សេចក្តីព្យាករណ៍នេះ មុខជានឹងមានជាមួយនឹង ពួកសមណព្រាហ្មណ៍ ជាឧច្ឆេទវាទទាំងនោះហើយ ។ ម្នាលអានន្ទ ក៏ឯតថាគតកាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនមានដែរឬ គប្បីព្យាករដល់ វច្ឆគោត្តបរិព្វាជកថា ខ្លួនមាន ។ ម្នាលអានន្ទ ចុះពាក្យព្យាករនេះ ជាការ ប្រព្រឹត្តទៅដ៏សមគួរ ដើម្បីឲ្យកើតញាណថា ធម៌ទាំងឡាយទាំងពួងជាអនត្តា ដូច្នេះដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ដំណើរនោះមិនមានទេ ។ ម្នាល អានន្ទ ក៏ឯតថាគតកាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនគ្មានទេឬ គប្បីព្យាករ ថា ខ្លួនគ្មាន ។ ម្នាលអានន្ទ ពាក្យព្យាករនុ៎ះ នឹងប្រព្រឹត្តទៅដើម្បីសេចក្តី វង្វេងជ្រុល ដល់វច្ឆគោត្តបរិព្វាជក ជាអ្នកវង្វេងស្រាប់ថា ខ្លួនរបស់អាត្មា