អដ្ឋកថា អានន្ទសូត្រ ទី ១០
ក្បាលទី 23 · ទំព័រ 406
ក្នុងអានន្ទសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា តេសមេតំ សទ្ធឹ អភវិស្ស សេចក្តីថា ការព្យាករណ៍នោះ ដូចគ្នាតែមួយនឹង លទ្ធិនៃសមណព្រាហ្មណ៍ទាំងនោះ និងអនុលោមដើម្បីការកើតឡើងនៃញាណ ថា សព្វេ ធម្មា អនត្តា វិបស្សនាញាណ គឺបទថា សព្វេ ធម្មា អនត្តា នេះ តែងកើតឡើង ការព្យាករណ៍របស់អាត្មាអញនោះ នឹងអនុលោមខ្លះឬហ្ន៎ ។