សភិយកច្ចានសូត្រ ទី ១១
សម័យមួយ ព្រះសភិយកច្ចានៈដ៏មានអាយុនៅក្នុងរោងដែល ដែលគេសង់ដោយឥដ្ឋ ក្នុងញាតិកគ្រាម ។ គ្រានោះ វច្ឆគោត្តបរិព្វាជកចូលទៅ រកព្រះសភិយកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសភិយកច្ចានៈដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះសភិយកច្ចានៈដ៏មានអាយុដូច្នេះថា បពិត្រ ព្រះកច្ចានៈដ៏ចម្រើន សត្វស្លាប់ទៅកើតទៀតដែរឬទេ ។ ម្នាលវច្ឆៈ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគទ្រង់មិនព្យាករថា សត្វស្លាប់ទៅកើតទៀតដូច្នេះទេ ។ បពិត្រ ព្រះកច្ចានៈដ៏ចម្រើន ចុះសត្វស្លាប់ទៅមិនកើតទៀតទេឬអ្វី ។ ម្នាលវច្ឆៈ ទុក ជាពាក្យនេះ ព្រះដ៏មានព្រះភាគមិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅមិនកើត ទៀតដូច្នេះទេ ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន សត្វស្លាប់ទៅកើតទៀតខ្លះ មិន កើតទៀតខ្លះឬអ្វី ។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ ព្យាករថា សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះដូច្នេះទេ ។ បពិត្រព្រះ កច្ចានៈដ៏ចម្រើន ចុះសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ឬអ្វី ។ ម្នាលវច្ឆៈ ទុកជាពាក្យនេះ ព្រះដ៏មានព្រះភាគក៏មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនដូច្នេះទេ ។ បពិត្រ ព្រះកច្ចានៈដ៏ចម្រើន លោកកាលដែលខ្ញុំសួរថា សត្វស្លាប់ទៅកើតទៀតឬទេ ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគមិនបានទ្រង់ព្យាករថា សត្វ ស្លាប់ទៅកើតទៀតដូច្នេះទេ ។