អវិជ្ជាសូត្រ ទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះដ៏មានព្រភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូល ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ អវិជ្ជាជាប្រធាននៃអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅដើម្បីញុំងសេចក្តីមិនខ្មាសបាប និងមិនខ្លាចបាបឲ្យកើតឡើងជាលំដាប់ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញខុស រមែងកើតឡើងដល់ បុគ្គលល្ងង់ខ្លៅ ប្រកបដោយអវិជ្ជា សេចក្តីត្រិះរិះខុស កើតឡើងដល់បុគ្គល មានសេចក្តីឃើញខុស វាចាខុស កើតឡើងដល់បុគ្គលមានសេចក្តីត្រិះរិះ ខុស ការងារខុស កើតឡើងដល់បុគ្គលមានវាចាខុស ការចិញ្ចឹមជីវិតខុស កើតឡើងដល់បុគ្គលមានការងារខុស ការព្យាយាមខុស កើតឡើងដល់ បុគ្គលមានការចិញ្ចឹមជីវិតខុស ការរពឫកខុស កើតឡើងដល់បុគ្គលមាន ព្យាយាមខុស ការតាំងចិត្តមាំខុស កើតឡើងដល់បុគ្គលមានការរពឫកខុស ។ ម្នាលភិក្ខុទាំងឡាយ ឯវិជ្ជាជាប្រធាននៃកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅដើម្បីញុំងសេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាបឲ្យកើតឡើងជាលំដាប់ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញត្រូវ រមែងកើតឡើងដល់បុគ្គល អ្នកដឹងច្បាស់ ប្រកបដោយវិជ្ជា សេចក្តីត្រិះរិះត្រូវ កើតឡើងដល់បុគ្គលមាន សេចក្តីឃើញត្រូវ វាចាត្រូវ កើតឡើងដល់បុគ្គលមានសេចក្តីត្រិះរិះត្រូវការ ងារត្រូវ កើតឡើងដល់បុគ្គលមានវាចាត្រូវ ការចិញ្ចឹមជីវិតត្រូវ កើតឡើង ដល់បុគ្គលមានការងារត្រូវ ការព្យាយាមត្រូវ កើតឡើងដល់បុគ្គលមាន ការចិញ្ចឹ