សារិបុត្តសូត្រ ទី ៣
សាវត្ថីនិទាន ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទី សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ ល្អ និងការមានក្លើល្អ ។ ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ម្នាលសារីបុត្ត នេះហើយ ជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមាន ក្លើល្អ ។ ម្នាលសារីបុត្ត ព្រហ្មចរិយធម៌នេះ ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ និងចម្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ។ ម្នាលសារីបុត្ត ចុះភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ តែងចម្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច ។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តី នឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ។ ម្នាលសារីបុត្ត ភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ