អដ្ឋកថា សារិបុត្តសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 422

គប្បីជ្រាបវិនិច្ឆ័យក្នុងសារីបុត្តសូត្រទី ៣ ដូចតទៅនេះ បទថា សកលមិទំ ភន្តេ សេចក្តីថា ព្រះអានន្ទត្ថេរមិនដឹងថា មគ្គព្រហ្មចារ្យទាំងមូល ដែលខ្លួនបានព្រោះអាស្រ័យកល្យាណមិត្ត ដូច្នេះ ព្រោះមិនដល់ទីបំផុត នៃសាវកបារមីញាណ ។ ឯព្រះធម្មសេនាបតី បានដឹងហើយ ព្រោះតាំងនៅក្នុង ទីបំផុតនៃសាវកបារមីញាណ ។ ព្រោះដូច្នោះ ទើបលោកក្រាបទូល យ៉ាងនេះ ព្រោះហេតុនោះឯង ទើបព្រះមានព្រះភាគ បានប្រទានសាធុការដល់ ព្រះថេរៈនោះថា សាធុ សាធុ ដូច្នេះ ។