ជាណុស្សោណិព្រាហ្មណសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 422

សាវត្ថីនិទាន ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀក ស្បង់ប្រដាប់បាត្រ នឹងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថីដើម្បី បិណ្ឌបាត ។ ព្រះអានន្ទដ៏មានអាយុ បានឃើញព្រាហ្មណ៍ឈ្មោះជាណុស្សោ ណិ បររថទឹមមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថីទៅជា ណុស្សោណិ ព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំង ក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆត្រក៏ស ឆ្នួតក្បាលក៏ស សំពត់ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វស ។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍នោះហើយ ក៏ពោលយ៉ាងនេះថា អើហ្ន៎ ប្រសើរពេកណាស់