កិមត្ថិយសូត្រ ទី ៥
សាវត្ថីនិទាន ។ គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ពួកអន្យតិរ្ថិយបរិព្វាជក សួរខ្ញុំព្រះអង្គទាំងឡាយយ៉ាងនេះថា ម្នាលអាវុសោ ទាំងឡាយ ពួកលោកនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះសមណគោតម ដើម្បីប្រយោជន៍អ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើពួកអន្យតិរ្ថិយបរិព្វាជកសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គទាំងឡាយ ក៏ដោះស្រាយដល់ ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះយ៉ាងនេះថា ម្នាលអាវយុសោទាំងឡាយ ពួកយើងនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ដើម្បី កំណត់ដឹងនូវទុក្ខ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ កាលបើ គេសួរយ៉ាងនេះហើយ ដោះស្រាយយាងនេះ ឈ្មោះថា ពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មាន ព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌តាមសមគួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយដែលប្រកបដោយធម៌ ក៏មិនដល់នូវហេតុដែល បណ្ឌិតគប្បីតិះដៀលផងទេឬ ។ ម្នាលភិក្ខុទាំងឡាយ អើ កាលបើគេសួរយ៉ាងនេះហើយ អ្នក ទាំងឡាយដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលតាមពាក្យដែលតថាគត ពោលហើយផង មិនឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌តាមសមគួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយដែល ប្រកបដោយធម៌ ក៏មិនដល់នូវហេតុដែលបណ្ឌិតគប្បីតិះដៀលផងទេ ព្រោះ អ្នកទាំងឡាយនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់តថាគត ដើម្បីកំណត់ ដឹងនូវទុក្ខពិត