អដ្ឋកថា ទុតិយអញ្ញតរភិក្ខុសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 438

សាវត្ថីនិទាន ។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏ មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គេតែងនិយាយ ថា ការកម្ចាត់បង់នូវរាគៈ ការកម្ចាត់បង់នូវទោសៈ ការកម្ចាត់បង់នូវមោហៈ ដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះពាក្យថា ការកម្ចាត់បង់នូវរាគៈ ការ កម្ចាត់បង់នូវទោសៈ ការកម្ចាត់បង់នូវមោហៈនុ៎ះ ជាឈ្មោះនៃអ្វីហ្ន៎ ។ ម្នាល ភិក្ខុ ពាក្យថា ការកម្ចាត់បង់នូវរាគៈ ការកម្ចាត់បង់នូវទោសៈ និងការកម្ចាត់ បង់នូវមោហៈនុ៎ះ ជាឈ្មោះនៃនិព្វានធាតុ ។ ព្រោះហេតុនោះ ទើបហៅថា ការអស់ទៅនៃអាសវៈទាំងឡាយ ។ កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ នោះក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គេ តែងនិយាយថា អមតៈ អមតៈ ( មិនស្លាប់ មិនស្លាប់ ) ដូច្នេះ ។ បពិត្រ ព្រះអង្គដ៏ចម្រើន អមតៈ តើដូចម្តេច ផ្លូវជាដំណើរទៅកាន់អមតៈតើដូចម្តេច ។ ម្នាលភិក្ខុ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅ នៃមោហៈឯណា នេះហៅថា អមតៈ ។ មគ្គដ៏ប្រសើរប្របកដោយអង្គ ៨ នេះឯង ជាផ្លូវដំណើរទៅកាន់អមតៈ ។ មគ្គទាំង ៨ តើដូចម្តេច ។ គឺ សម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ៦ គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយភិក្ខុសូត្រទី ៧ ដូចតទៅនេះ បទថា និព្វានធាតុយា ខោ ឯតំ ភិក្ខុ អធិវចនំ សេចក្តីថា នុ៎ះជាឈ្មោះនៃ និព្វានធាតុ ដែលបច្ច័យតាក់តែងមិនបាន ជាអមតៈ ។ បទថា អាសវានំ ខយោ តេន វុច្ចតិ លោកសម្តែងថា ម្យ៉ាងទៀត ហៅថា ធម៌ជាទីអស់ អាសវៈ ព្រោះការក