អដ្ឋកថា សូកសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 454

គប្បីជ្រាបវិនិច្ឆ័យក្នុងសុកសូត្រទី ៩ ដូចតទៅនេះ បទថា មិច្ឆាបណិហិតំ សេចក្តីថា ឈ្មោះថា កន្ទុយស្រូវ ដែលគេតម្កល់ទុកក្នុងទី ខ្ពស់ រមែងមុតដៃមុតជើង តែមិនតាំងទុកយ៉ាងនោះ ឈ្មោះថា តម្កល់ទុក ខុស ។ បទថា មិច្ឆាបណិហិតាយ ទិដ្ឋិយា បានដល់ ដោយកម្មស្សកតបញ្ញា ដែលតម្កល់ទុកខុស ។ បទថា អវិជ្ជំ ភិន្ទិស្សតិ សេចក្តីថា នឹង ទម្លាយអវិជ្ជាដែលបិទបាំងសច្ចៈ ៤ ។ បទថា វិជ្ជំ ឧប្បាទេស្សតិ សេចក្តីថា នឹងញ៉ាំងវិជ្ជា គឺអរហត្តមគ្គឲ្យកើតឡើង ។ បទថា មិច្ឆាបណិហិតត្តា ភិក្ខវេ ទិដ្ឋិយា សេចក្តីថា ព្រោះកម្មស្សកតបញ្ញា និងមគ្គភាវនា តាំងទុក ខុស គឺព្រោះមិនប្រព្រឹត្តតាម កម្មស្សកតបញ្ញា និងមគ្គភាវនា ។ ក្នុងព្រះសូត្រ នេះ ព្រះមានព្រះភាគ ទ្រង់ធ្វើកម្មស្សកតាញាណឲ្យអាស្រ័យមគ្គហើយ ទើបត្រាស់មគ្គលាយឡំគ្នា ។