ទុតិយវិហារសូត្រ ទី ២
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដើម្បី សម្ងំនៅក្នុងទីស្ងាត់អស់ ៣ ខែ អ្នកណាមួយ កុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ ។ ភិក្ខុទាំងនោះទទួល ស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ អ្នកណាមួយ ក៏មិនហានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទីនោះឡើយ ។ វៀរលែង តែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ ។ គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លង ៣ ខែនោះហើយ ក៏ ចេញចាកទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ដឹងជាដំបូង ដោយធម៌ជាគ្រឿងនៅឯណា តថាគតក៏បាន សម្រេចសម្រាន្តនៅដោយចំណែកនៃធម៌ជាគ្រឿងនៅនោះ តថាគតដឹងច្បាស់ យ៉ាងនេះថា ការសោយអារម្មណ៍ព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយ អារម្មណ៍ព្រោះរម្ងាប់មិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សម្មាទិដ្ឋុិជាបច្ច័យក៏មាន ។ បេ ។ ការសោយអារម្មណ៍ព្រោះមិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយ អារម្មណ៍ព្រោះរម្ងាប់មិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះ សម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សម្មាសមាធិជាបច្ច័យ ក៏មាន ការសោយអារម្មណ៍ព្រោះឆន្ទៈជាបច្ច័យក៏មាន ការសោយ អារម្មណ៍ព្រោះរម្ងាប់ឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះវិតក្កជាបច្ច័យ ក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់វិតក្កជាបច្ច័យក៏មាន ការ