អដ្ឋកថា ទុតិយវិហារសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 467

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយវិហារសូត្រទី ២ ដូចតទៅនេះថា ហេតុនៃការពួនសម្ងំ គប្បីជ្រាបដោយន័យដែលលោកពោលហើយនោះឯង ។ បទថា មិច្ឆាទិដ្ឋិវូបសមប្បច្ចយា បានដល់ ការឃើញប្រពៃ ឈ្មោះថា ចូលទៅ ស្ងប់នូវការឃើញខុស ។ ព្រោះដូច្នោះ វេទនាណាលោកពោលហើយ ព្រោះការឃើញប្រពៃជាបច្ច័យ វេទនានោះឯង លោកគប្បីជ្រាបព្រោះស្ងប់ ការឃើញខុសជាបច្ច័យ ។ ឯក្នុងសូត្រនេះ លោកពោលថា បុគ្គលសម្គាល់ នូវវេទនាដែលជាវិបាក រមែងមិនកាន់យកក្នុងទីឆ្ងាយពេក ។ ក្នុងបទទាំងអស់ គប្បីជ្រាបអត្ថដោយន័យនេះ ។ វេទនាលោកហៅថា ព្រោះចូលទៅស្ងប់ធម៌ ណាមួយជាបច្ច័យ វេទនានោះៗ លោកបំណងហើយ ព្រោះជាធម៌ដែលផ្ទុយ គ្នានឹងធម៌នោះៗ ជាបច្ច័យ ។ ឯក្នុងបទជាដើមថា ឆន្ទវូបសមប្បច្ចយា គប្បី ជ្រាបវេទនាក្នុងបឋមជ្ឈានមុន ព្រោះឆន្ទៈស្ងប់ជាបច្ច័យ ។ វេទនាក្នុងទុតិយជ្ឈាន ព្រោះវិតក្កស្ងប់ជាបច្ច័យ វេទនាក្នុងសញ្ញាសមាបត្តិ ៦ ព្រោះ សញ្ញាជាបច្ច័យ វេទនាក្នុងនេវសញ្ញានាសញ្ញាយតនៈ ព្រោះសញ្ញាស្ងប់ជាបច្ច័យ ។ បទថា ឆន្ទោ ច វូបសន្តោ ជាដើម មានអត្ថដូចពោល ហើយនោះឯង ។