សេក្ខសូត្រ ទី ៣
ក្បាលទី 23 · ទំព័រ 468
សាវត្ថីនិទាន ។ គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏ មានព្រះភាគ ។ បេ ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា សេក្ខៈ សេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលឈ្មោះថាសេក្ខនោះ ដោយហេតុប៉ុន្មានយ៉ាង ។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ប្រកបដោយ សេក្ខសម្មាទិដ្ឋិ ។ បេ ។ ប្រកបដោយសេក្ខសម្មាសមាធិ ។ ម្នាលភិក្ខុ ដែល ឈ្មោះថាសេក្ខៈដោយហេតុប៉ុណ្ណេះឯង ។