អដ្ឋកថា សេក្ខសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 469

គប្បីជ្រាបវិនិច្ឆ័យក្នុងសេក្ខសូត្រទី ៣ ដូចតទៅនេះ បទថា សេក្ខោ ប្រែថា អ្នកនៅសិក្សា ។ សួរថា សិក្សាអ្វី ឆ្លើយថា សិក្សាសិក្ខា ៣ ។ បទថា សេក្ខាយ សេចក្តីថា កើតឡើងហើយព្រមដោយផល ៣ និង មគ្គ ៤ ។ ឈ្មោះថា សេក្ខ ព្រោះអត្ថថា បុគ្គលនោះត្រូវសិក្សាកិច្ចរបស់ខ្លួន ព្រោះនៅមានកិច្ចមិនទាន់សម្រេច ។