បឋមឧប្បាទសូត្រ ទី ៤
ក្បាលទី 23 · ទំព័រ 469
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាង នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើងក្រៅអំពីការកើតប្រាកដនៃព្រះតថាគតជា អរហន្តសម្មាសម្ពុទ្ធទេ ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច ។ អ្វីខ្លះ ។ គឺ សម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់ កើតឡើង រមែងកើតឡើង មិនមែនកើតឡើងក្រៅអំពីការកើតប្រាកដនៃ ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធទេ ។