ទុតិយឧប្បាទសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 470

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះ ឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើងក្រៅអំពីវិន័យព្រះសុគតទេ ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ ។