បឋមបរិសុទ្ធសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 471

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះ ឯង ដែលបរិសុទ្ធ ផូរផង់ មិនមានទីទូល គឺកិលេស ប្រាសចាកឧបក្កិលេស ហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើងក្រៅអំពី ការកើតប្រាកដ នៃព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធទេ ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែង កើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដ នៃព្រះតថាគត ជា អរហន្តសម្មាសម្ពុទ្ធទេ ។