ទុតិយបរិសុទ្ធសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 472

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាង នេះឯង ដែលបរិសុទ្ធ ផូរផង់ មិនមានទីទូល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច ។ អ្វីខ្លះ ។ គឺ សម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក ឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ ។ ៦