បឋមកុក្កុដារាមសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 473

សាវត្ថីនិទាន ។ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិត ក្រុងបាដលិបុត្ត ។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីពួនសម្ងំ ក្នុង វេលាសាយ័ណ្ហសម័យ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ហើយ ក៏ធ្វើនូវសេចក្តីរីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទី សមគួរ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹង ព្រះអានន្ទដ៏មានអាយុដូច្នេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ តើ ដូចម្តេច ។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការស្វែងរកប្រស្នារបស់អ្នកល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ តើដូចម្តេច ។ យ៉ាងនេះហើយ អាវុសោ ។ ម្នាលអាវុសោ មិច្ឆាមៈប្រកបដោយអង្គ ៨ នេះឯង ហៅថា អព្រហ្មចរិយៈ ។ មិច្ឆាមៈទាំង ៨ តើដូចម្តេច ។ គឺមិច្ឆាទិដ្ឋិ ១ ។ បេ ។ មិច្ឆាសមាធិ ១ ។ អដ្ឋកថា បឋមកុក្កុដារាមសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមកុក្កុដារាមសូត្រទី ៨ ដូចតទៅនេះ បទថា ឧម្មង្គោ បានដល់ ពិចារណាបញ្ញាដោយបញ្ញា គឺស្វែងរកបញ្ញា បទថា ឯវំ ហិ ត្វំ អាវុសោ នេះ ព្រះអានន្ទពោលហើយ ដើម្បីឲ្យព្រះភទ្ទៈ តាំងនូវសំនួរ ។