អដ្ឋកថា ទុតិយកុក្កុដារាមសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 475

បាដលិបុត្តនិទាន ។ ម្នាលអាវុសោអានន្ទ ពាក្យគេតែង និយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ព្រហ្មចារី ( បុគ្គលអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ) តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច ។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការស្វែងរកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ