តតិយកុក្កុដារាមសូត្រ ទី ១០
ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ព្រហ្មចារី តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច ។ យ៉ាង នេះហើយ អាវុសោ ។ ម្នាលអាវុសោ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ ។ មគ្គទាំង ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលអាវុសោ បុគ្គលឯណាប្រកបដោយមគ្គ ដ៏ប្រសើរ មានអង្គ ៨ នេះ បុគ្គលនេះ ហៅថា ព្រហ្មចារី ។ ម្នាលអាវុសោ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ជាទីបំផុតរបស់ព្រហ្មចរិយៈ ។ ក្នុងសូត្រ ៣ នេះ មាននិទាន តែមួយ ។ វិហារវគ្គទី ២ ចប់ ៥ ឧទ្ទាននៃវិហារវគ្គនោះ គឺ និយាយអំពីវិហារធម៌របស់ព្រះដ៏មានព្រះភាគ មាន ២ លើក អំពីសេក្ខៈ ១ អំពីធម៌ ៨ យ៉ាងដែលបុគ្គលចម្រើនឲ្យច្រើន ហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងមាន ២ លើក និយាយអំពីធម៌ ៨ យ៉ាងដែលបរិសុទ្ធ មាន ២ លើក អំពី ធម៌ដែលព្រះភទ្ទៈដ៏មានអាយុ សួរព្រះអានន្ទក្នុងកុក្កុដារាម មាន ៣ លើក ។