បឋមបដិបទាសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 39

បឋមវាតក្នុងសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បុថូ វាយន្តិ មាលុតា បានដល់ ខ្យល់ជាច្រើន រមែងបក់ទៅ ។ ពាក្យ ដ៏សេស មានអត្ថងាយយល់ទាំងអស់ហើយ ។ វៀរគាថាទាំងឡាយចេញ ត្រាស់តាមអធ្យាស្រ័យនៃពួកបុគ្គលដែលជាអ្នកត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ដូចខ្យល់ទាំងឡាយមានចំណែកផ្សេងៗ បក់ទៅក្នុងអាកាស គឺខ្យល់បក់ទៅទិសខាងកើតក្តី ។ បេ ។ ខ្យល់ខ្លាំងបក់ទៅក្តី មានឧបមាយ៉ាងណា ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ដូច្នោះដែរ វេទនាមានចំណែកផ្សេងៗ រមែងកើតឡើងក្នុងកាយនេះ គឺសុខវេទនាក្តី ក៏ កើតឡើង ទុក្ខវេទនាក្តី ក៏កើតឡើង អទុក្ខមសុខវេទនាក្តី ក៏កើតឡើង ។