អដ្ឋកថា ទុតិយបដិបទាសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 486

គប្បីជ្រាបវិនិច្ឆ័យក្នុងមិច្ឆត្តសូត្រជាដើម នៃមិច្ឆត្តវគ្គទី ៣ ដូចតទៅ នេះ បទថា មិច្ឆត្តំ ប្រែថា មានការខុសជាសភាវៈ ។ បទថា សម្មត្តំ ប្រែថា មានសភាពត្រូវជាសភាវៈ ។